Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន បានចុះ​ជួប​​ប្រជំុ​ជា​មួយក្រុម​ប្រឹក្សា​ឃំុ ប៉ូលិស​ប៉ុស្តិ៍ និង​មេភូមិទាំង​១០ភូមិ នៃឃំុ​ដំណាក់​អំពិល ​ស្រុកអង្គស្នួល ​ខេត្តកណ្តាល

   ថ្ងៃទី 11 ខែមេសា ឆ្នាំ2024

ថ្ងៃពុធ ០៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី បានចុះជួបប្រជំុជាមួយក្រុមប្រឹក្សាឃំុ ប៉ូលិសប៉ុស្តិ៍ និងមេភូមិទាំង១០ភូមិ នៃឃំុដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងគោលបំណងរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សម្រាប់ប្រារព្វពិធីបុណ្យចូលថ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១៤-១៥-១៦ ខែមេសា ខាងមុខនេះ ប្រកបដោយសុវត្ថិភាព របៀបរៀបរយ និងភាពសប្បាយរីករាយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានលើកយកបទពិសោធន៍ល្អៗរបស់ឯកឧត្តមពីឆ្នាំកន្លងមកផង ព្រមទាំងបានឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ដើម្បីឲ្យក្រុមការងារឃំុរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីនេះកាន់តែសប្បាយរីករាយបន្ថែមទៀត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី