Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
​លោកជំទាវ ​មាន​ សំអាន ​ប្រធាន​គណៈកម្មការ​ទី៨ ​ព្រឹទ្ធសភា​បាន​អញ្ជើញ​ចុះជួប​សំណេះ​សំណាល​សាកសួរ​សុខ​ទុក្ខតាម​ខ្នងផ្ទះ​ប្រជាពល​រដ្ឋ​រស់​នៅ​ភូមិ​ព្រៃទឹង ភូមិ​ឈើ​ទាល ភូមិ​គោក​រកា ភូមិ​បឹង​ជ័រ និង​ភូមិ​ខ្នា ឃុំ​ព្រៃទឹង​ ស្រុុក​សុីធរ​កណ្តាល ខេត្ត​ព្រៃវែង

   ថ្ងៃទី 1 ខែមេសា ឆ្នាំ2024

នារសៀលថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល និងលោក ពា ស៊ា ប្រធានក្រុមប្រឹក្សាឃុំព្រៃទឹង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង ភូមិឈើទាល ភូមិគោករកា ភូមិបឹងជ័រ និងភូមិខ្នា ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង សរុបចំនួន ៣២គ្រួសារ ។

 

ក្នុងឱកាសនោះ លោកជំទាវ និងឯកឧត្តម ក៏បានពាំនាំនូវការសួរសុខទុកពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលជានិច្ចកាលតែងតែគិតតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេស ប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង ជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍/ ជំងឺអេដស៍ ជាដើម។ ទន្ទឹមនោះដែរ លោកជំទាវ និងឯកឧត្តម ក៏បានលើកឡើងអំពីការអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងតស៊ូរំដោះប្រទេសជាតិយើងពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យដូចអ្វីឃើញផ្ទាល់នឹងភ្នែកស្រាប់។ ជាមួយគ្នានោះ លោកជំទាវ និងឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិនានាដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម ដែលកើតឡើងដោយសារបម្រែបម្រួលអាកាស និងសូមឲ្យប្រកាន់យកភ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជៀសវាងការកើតជំងឺឆ្លង និងជំងឺរាលត្បាតផ្សេងៗ។

 

គួរបញ្ជាក់ថា ៖ ក្នុងពិធីចុះសំណេះសំណាលនោះ លោកជំទាវ និងឯកឧត្តម ក៏បាននាំយកអំណោយផ្តល់ជូនក្នុងមួយគ្រួសាររួមមាន ៖ មី ០១កេស ស្ករស ០១កញ្ចប់ តែ ០១កំប៉ុង ទឹកសុីអុីវ ០១យួរ មីសួរ ០១កេស សរសៃគុយទាវ ០១កញ្ចប់ នំធុង ០១ធុង នំ ០១ប្រអប់ តាំងហ៊ុន ០១កញ្ចប់ ម្ស៉ៅស៊ុប ០១កញ្ចប់ និងថវិកា ១០,០០០៛ ( ដប់ពាន់រៀលគត់ )៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី