លោកជំទាវ មាន សំអាន និងឯកឧត្តម ទឹម ផនបានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិគោករកា សរុបចំនួន ១០៥គ្រួសារ
ថ្ងៃទី 13 ខែឧសភា ឆ្នាំ2024
នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិគោករកា សរុបចំនួន ១០៥គ្រួសារ នៅភូមិគោករកា ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។
ជាមួយគ្នានេះ លោកជំទាវ និងឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាកុំភ្លេចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម ក៏បាននាំយកអំណោយថ្នាំពេទ្យឧបត្ថម្ភដោយ ឯកឧត្តម យក់ ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន ថ្នាំរលាកច្រមុះ ០១ប្រអប់ ថ្នាំឈឺធ្មេញ ០១ប្រអប់ ថ្នាំឈឺភ្នែក ០១បំពង់ និងថ្នាំសម្រាប់ជំងឺឬសដូងបាត ០១ប្រអប់ សរុបអស់ចំនួន ៣១៥ប្រអប់ និង១០៥បំពង់។
អត្ថបទពាក់ព័ន្ធ