Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន និងឯកឧត្តម ទឹម ផន បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង និងភូមិបឹងជ័រ សរុបចំនួន ២១៦នាក់ នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង

   ថ្ងៃទី 28 ខែមេសា ឆ្នាំ2024
18-04-2018-0-0-2 18-04-2018-0-0-3

នារសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព..២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃទឹង និងភូមិបឹងជ័រ សរុបចំនួន ២១៦នាក់ នៅភូមិបឹងជ័រ

ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។ ជាមួយគ្នានេះ លោកជំទាវ និងឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាកុំភ្លេចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម ក៏បាននាំយកអំណោយថ្នាំពេទ្យឧបត្ថម្ភដោយ ឯកឧត្តម យក់ ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ចែកជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបាន ថ្នាំរលាកច្រមុះ ០១ប្រអប់ ថ្នាំឈឺធ្មេញ ០១ប្រអប់ ថ្នាំឈឺភ្នែក ០១បំពង់ និងថ្នាំសម្រាប់ជំងឺឬសដូងបាត ០១ប្រអប់ សរុបអស់ចំនួន ០៤កេសធំ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី