Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ លោកជំទាវ មាន សំអាន ជាប្រធានក្រុម​ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ និងស្រុកពោធិ៍រៀង ខេត្តព្រៃវែង

   ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ2024
05-02-2018-11 05-02-2018-12

នារសៀលថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងដោយមានការចូលរួមពីឯកឧត្តម អ៊ុ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ និងស្រុកពោធិ៍រៀង សរុបចំនួន ១៤៩នាក់ នៅសាលប្រជុំសាលាក្រុងព្រៃវែង ខេត្តព្រៃវែង ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី