Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និងតំណាងអង្គការមិនមែនរដ្ឋាភិបាល

   ថ្ងៃទី 13 ខែធ្នូ ឆ្នាំ2024
cm8-09-12-2016-1 cm8-09-12-2016-1
cm8-09-12-2016-1

កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីស្តាប់របាយការណ៍សកម្មភាពនៃការអនុវត្តការងារប្រចាំឆ្នាំ២០១៦ និងការលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរសុខាភិបាល មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរកិច្ចការនារី នៅសាលប្រជុំសាលាខេត្តសៀមរាប៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី