Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អនុញ្ញាតឲ្យអង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ ចូលធ្វើបទបង្ហាញពីលទ្ធផលស្រាវជ្រាវពី តម្រូវការអាទិភាពរបស់យុវជនកម្ពុជា

   ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2024
cm8-29-12-2015-1 cm8-29-12-2015-2

នារសៀលថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា សមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន​ ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោកស្រី ម៉ី សម្ជស្ស អគ្គលេខាធិការអង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ និងក្រុមការងារ ចូលជួបពិភាក្សា​និងធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវពីតម្រូវការអាទិភាពរបស់យុវជនកម្ពុជា​​ ដែលទាក់ទងនឹងបញ្ហាអាទិភាពរបស់យុវជន ដែលក្រុមស្រាវជ្រាវបានរកឃើញនៅឆ្នាំ២០១៥នេះ​ គឺយុវជន និងសន្តិសុខ ដែលជាបញ្ហាអាទិភាពទី២​ ក្នុងចំណោមបញ្ហាអាទិភាពទាំង៣ ហើយនឹងពិភាក្សាគ្នាពីដំណោះស្រាយទាក់ទងនឹងយុវជន និងគ្រឿងស្រវឹង៕

អត្ថបទ​​ និងរូបភាព៖​ នាយកដ្ឋានព័ត៌មាន 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី