លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អនុញ្ញាតឲ្យអង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ ចូលធ្វើបទបង្ហាញពីលទ្ធផលស្រាវជ្រាវពី តម្រូវការអាទិភាពរបស់យុវជនកម្ពុជា
ថ្ងៃទី 30 ខែធ្នូ ឆ្នាំ2025
នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា សមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោកស្រី ម៉ី សម្ជស្ស អគ្គលេខាធិការអង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ និងក្រុមការងារ ចូលជួបពិភាក្សានិងធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវពីតម្រូវការអាទិភាពរបស់យុវជនកម្ពុជា ដែលទាក់ទងនឹងបញ្ហាអាទិភាពរបស់យុវជន ដែលក្រុមស្រាវជ្រាវបានរកឃើញនៅឆ្នាំ២០១៥នេះ គឺយុវជន និងសន្តិសុខ ដែលជាបញ្ហាអាទិភាពទី២ ក្នុងចំណោមបញ្ហាអាទិភាពទាំង៣ ហើយនឹងពិភាក្សាគ្នាពីដំណោះស្រាយទាក់ទងនឹងយុវជន និងគ្រឿងស្រវឹង៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ