Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
កិច្ចពិគ្រោះយោបល់ស្តីពីបញ្ហាពាក់ព័ន្ធនឹងគ្រឿងស្រវឹង៖ ការប្រឈម និងដំណោះស្រាយ

   ថ្ងៃទី 16 ខែវិច្ឆិការ ឆ្នាំ2024
នារសៀលថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា គណៈកម្មការទី៨ព្រឹទ្ធសភា  បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពី បញ្ហាពាក់ព័ន្ធនឹងគ្រឿងស្រវឹង៖ ការប្រឈម និងដំណោះស្រាយ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធាន     គណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការអន្តរជាតិ-អាយអូជីធី អ៊ិនធីអូមូមិន តាមរយៈមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពភីឌីភី និងអង្គការចលនាដើម្បីសុខភាពកម្ពុជាស៊ីអឹមអេច។ 
កិច្ចពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធ សភា តំណាងមជ្ឈមណ្ឌលភីឌីភី តំណាងអង្គការអន្តរជាតិ-អាយអូជីធី តំណាងអង្គការចលនា ដើម្បីសុខភាពកម្ពុជាស៊ីអឹមអេច តំណាងក្រសួងជំនាញ ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើនរូប។ហើយមានការធ្វើបទបង្ហាញអំពីការសិក្សា ស្រាវជ្រាវស្តីពីការចំណេញ ឬខាតបង់ពេលមានច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង បទបង្ហាញអំពីការសិក្សាស្រាវជ្រាវ កម្រិតនៃការគាំទ្រឲ្យមានច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ព្រមទាំងមានកិច្ចពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយផងដែរ។
យោងតាមប្រសាសន៍របស់លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធ សភា បានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់នាពេលនេះ ក្នុងគោលបំណងចែករំលែកព័ត៌មាន និងបទពិសោធន៍ល្អៗស្តីពីបញ្ហាពាក់ព័ន្ធនឹងគ្រឿងស្រវឹង៖ការប្រឈម និងដំណោះស្រាយបញ្ហា រួមគ្នាពិចារណា សិក្សាឲ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយអំពីហានិភ័យ និងផលប៉ះ ពាល់នានា ដែលកើតចេញពីការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងប្រកបដោយប្រសិទ្ធភាព តាមរយៈការកសាងគោលនយោបាយជាតិ និងច្បាប់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឲ្យស្របតាមបច្ចុប្បន្នភាពរបស់កម្ពុជា៕
រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី