Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបសវនាការជាមួយនឹងអាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 10 ខែតុសា ឆ្នាំ2024
com8_r_05-10-2012_1 com8_r_05-10-2012_2

កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី ហៅកាត់គណៈកម្មការ​ទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធាន គណៈ កម្មការ អញ្ជើញជួបសវនាការ​ជាមួយនឹងលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្ត បន្ទាយមាន ជ័យ ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខ ពីសំណាក់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន ព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកជំទាវ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បានមានប្រសាសន៍បញ្ជាក់អំពីគោលបំណង នៃជំនួបសវនាការនាឱកាសនេះថា ដើម្បីឈ្វេងយល់អំពីការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិ ភាព ដោយផ្តោតទៅលើបញ្ហាមួយចំនួនដូចជា៖ គ្មានអំពើអនាចារ ការជួយដូស្រ្តី និងកុមារ អំពើហិង្សា ក្នុងគ្រួសារ គ្មានការផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។
លោកជំទាវ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក៏បានមានប្រសាសន៍កោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់អាជ្ញាធរក្រុងប៉ោយប៉ែត ក្នុងការអនុវត្តរាល់ភារកិច្ចនានា ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យ ក៏ដូចជាការទប់​ស្កាត់រាល់អំពើអសកម្មនានា ដែលធ្វើឲ្យជះឥទ្ធិពលដល់សង្គមជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ជាមួយគ្នានោះ លោកជំទាវ ប្រធានគណៈកម្មការទី៨ រួមទាំងគណៈប្រតិភូជាសមាជិក សមាជិកា​គណៈកម្មការ ក៏បានសំណូមពរ​សូម​​ឲ្យអាជ្ញាធរក្រុង បន្តខិតខំប្រឹងប្រែងអនុវត្តភារកិច្ចដ៏មាន សារសំខាន់នេះ ជាពិសេសត្រូវខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការជាមួយនឹងភាគីថៃឲ្យបានល្អប្រសើជាងមុនថែមទៀត ដើម្បីធានាទប់ស្កាត់ឲ្យបាននូវរាល់អំពីអសកម្មនានា។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពភូមិ សាស្រ្តក្រុងប៉ោយប៉ែតថា ក្រុងមានផ្ទៃ​ដីសរុបចំនួន២៧.៣១៤ហិចតា មាន៣សង្កាត់ គឺសង្កាត់ផ្សារ     កណ្តាល សង្កាត់និមិត្ត និងសង្កាត់ប៉ោយប៉ែត មានភូមិ៣៨ ប្រជា​ពល​រដ្ឋសរុបចំនួន១៩.៧៩៥គ្រួសារ ត្រូវនឹង៩៥.១៥៥នាក់ ស្រីចំនួន៤៨.១៩០នាក់។ចំពោះអត្រាស្រ្តីសម្រាលកូនសរុបចំនួន ៥២៨​នាក់    អត្រាស្រ្តីសម្រាលកូនដោយឆ្មបបុរាណចំនួន២៣,១១%។
លោកអភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍បន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងឯកឧត្តម អ៊ុង អឿន អភិបាលនៃ​គណៈ​អភិបាលខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត បានអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពយ៉ាងសកម្ម ដោយក្នុង​នោះក្រុង បានធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយនេះ ក្នុង១សប្តាហ៍១ដង ក្នុង១សង្កាត់ និងធ្វើការបែងចែក ការផ្សព្វផ្សាយ​គោលនយោបាយនេះទាំងគ្រប់រូបភាពក្នុងក្រុង ដើម្បីធានានូវការលុបបំបាត់រាល់អំពើ    អសកម្មភាពឲ្យបានល្អប្រសើរឡើង។ អត្ថបទ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី