Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន សហការជាមួយ និងសប្បុរសជន ប្រទេសវៀតណាម អញ្ជើញចុះព្យាបាលជំងឺទូទៅ និងចែកអំណោយជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម និង ខេត្តស្វាយរៀង

   ថ្ងៃទី 16 ខែកក្កដា ឆ្នាំ2024

com8_10_07_2012_1

កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាព កម្ពុជា~វៀតណាមប្រចាំព្រឹទ្ធសភា អមដំណើរដោយ មន្ត្រីរាជការនាយកដ្ឋានកិច្ចការនារី~យេនឌ័រ នៃ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជា​មួយនឹង ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តនិងសប្បុរសជន នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម ចំនួន៤៧ នាក់ ដឹកនាំដោយលោកស្រី ឡែ ថ្វី ប្រធាន សមាគមនារីខេត្តតៃនិញ បាន អញ្ជើញចុះទៅពិនិត្យ និងព្យាបាលជំងឺទូទៅ ព្រមទាំងចែកអំណោយជូន ដល់ ប្រជាពលរដ្ឋ នៅ ភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម និងស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន ១២០៩នាក់។

ក្នុងឱកាសចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ លោកស្រី ឡែ ថ្វី ប្រធានសមាគមនារីខេត្តតៃនិញបានមានប្រសាសន៍ថា com6_10_7_2012_2គណៈប្រតិភូនារីខេត្តតៃនិញមានកិត្តិយសណាស់ ដែលបានមកជួប ជាមួយនឹងបងប្អូន ប្រជាពលរដ្ឋ កម្ពុជា នាពេលនេះ ដើម្បីការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរកម្ពុជា~វៀតណាម ដែលមាន ភូមិផងរបងជាប់នឹងគ្នា ហើយក៏ជាការផ្សារភ្ជាប់ទំនាក់ទំនងល្អ នៅក្នុងផ្នត់គំនិតនៃប្រជាជនទាំងពីរ។

លោកជំទាវ មាន សំអន ប្រធានគណៈកម្មការទី៨ និងជាប្រធានក្រុមមិត្តភាពកម្ពុជា~វៀតណាម ប្រចាំ ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក ពីសំណាក់ សម្ដេចអគ្គមហាធម្មពោធិ សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងលោកជំទាវ ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ដែលតែងតែគិតគូរអំពីសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបញ្ហាសុខភាពបងប្អូនប្រជាពលរដ្ឋ នៅស្រុកពញាក្រែក ខេត្តកំពុងចាម និងស្រុករមាសហែក ខេត្ត ស្វាយរៀងទាំងមូល។

លោកជំទាវបានមានប្រសាសន៍បន្តថា   វត្តមានរបស់ក្រុមគ្រូពេទ្យស្មគ្រចិត្ត និងសប្បុរសជនវៀតណាម ដែលបានមកពិនិត្យ ព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋនាពេលនេះដោយមិនគិតថ្លៃ ព្រមទាំងចែកអំណោយជូនដល់ប្រជាពលរដ្ឋកម្ពុជា គឺជាការឆ្លុះបញ្ចាំងឲ្យយើងឃើញ ពីទឹកចិត្ត មនុស្សធម៌ ការនឹករលឹកស្រឡាញ់បងប្អូន និងការជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម ព្រមទាំងវិស័យសុខាភិបាលនៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋឲ្យមានសុខភាពល្អ និងជាកម្លាំរឹងមាំជំរុញក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនជាលំដាប់។

ក្នុងឱកាសនេះដែរលោកជំទាវ និងក្រុមសប្បុរសជនបាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ដែលចូលរួមពិនិត្យ ព្យាបាលជំងឺទូទៅសរុបចំនួន ១២០៩នាក់ ដែលម្នាក់ៗទទួលបាន ថ្នាំពេទ្យ ០១ កញ្ចប់ មី ០១ កេស ម្សៅស៊ុប ០១ កញ្ចប់ និងនំ ០១ ប្រអប់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី