Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ជឹម លាវ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ និងមេភូមិទាំង១០ របស់ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
 ថ្ងៃទី 10 ខែមករា ឆ្នាំ2024

កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណ:កម្មការទី៩ និងជាសមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ និងមេភូមិទាំង១០ របស់ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សរុប៤២នាក់ ដើម្បីឈ្វេងពីការអនុវត្តការងារ និងដំណើរការចុះឈ្មោះបោះឆ្នោត ការផ្តល់សេវាសាធារណៈ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ។ ឯកឧត្តម និងលោកជំទាវ បានចូលរួមដោះស្រាយនូវបញ្ហាប្រឈម ការលំបាក និងសេចក្តីត្រូវការ ដែលក្រុមប្រឹក្សាឃុំ និងមេភូមិទាំង១០បានលើកឡើង។ ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវ បានឧបត្ថម្ភនូវថវិកាសរុបចំនួន ២,២៥០,០០០ រៀល, ក្នុងនោះបែងចែកជូនសមាជិកអង្គប្រជុំចំនួន ៤២នាក់ និងបានផ្តល់ថវិកាសម្រាប់ដឹកនាំប្រជាពលរដ្ឋទៅចូលរួមក្នុងពិធីបើកការរដ្ឋានសាងសង់លើកកម្ពស់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម និងបានចូលបច្ច័យដល់គ្រួសារសព, ស្ត្រីសំរាលកូន នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី