នាព្រឹក ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ខៀវ មុត ប្រធាន, ឯកឧត្តម គិន ណែត អនុប្រធាន, ឯកឧត្តម ទេព យុទ្ធី លេខាធិការ, ឯកឧត្តម ស្រី បេន, ឯកឧត្តម លី សារី និង លោកជំទាវ កង សៅរ៍ធន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីបើកការដ្ឋានស្ដារ និង លើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និង លេខ៣៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។