Responsive image
  
ឯកឧត្តម ខៀវ មុត ជួបពិគ្រោះយោបល់ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
 ថ្ងៃទី 24 ខែធ្នូ ឆ្នាំ2024


នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការ និងជាប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ បានអញ្ជើញជួបពិគ្រោះយោបល់ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធមនុស្ស នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទាំង៩ នៃព្រឹទ្ធសភា និងសមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី