Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងស្តាប់ការធ្វើបទបង្ហាញរបស់នាយកដ្ឋានស្រាវជ្រាវ
 ថ្ងៃទី 23 ខែធ្នូ ឆ្នាំ2024


នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការកិច្ចការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញប្រជុំពិនិត្យពិភាក្សា និងស្តាប់ការធ្វើបទបង្ហាញរបស់នាយកដ្ឋានស្រាវជ្រាវទូទៅនៃអគ្គនាយកដ្ឋានស្រាវជ្រាវ លើកជំនួយស្មារតីនៃសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធមនុស្សកម្ពុជា លើទិដ្ឋភាពសង្គម និងនយោបាយ
ព្រមទាំងពិនិត្យលើបញ្ហាផ្សេងៗ និងការចូលរួមជាមតិយោបល់របស់ឯកឧត្តមសមាជិកអង្គប្រជុំ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា និងមន្ត្រីជំនាញនៃនាយកដ្ឋានស្រាវជ្រាវ។
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី