នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទី នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ស្រី គឹមឆយ សមាជិកា គណៈកម្មការទី១ នៃរដ្ឋសភា និងអង្កការការីតាសកម្ពុជា ព្រមទាំងក្រុមហ៊ុនសាប៊ូក្លិន ដើម្បីត្រៀមរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបលើកទី៧៤ ក្រោមប្រធានបទ ខួបលើកទី៧៥ នៃសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ នាពេលខាងមុខនេះ។ ជុំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា តំណាងអង្គការការីតាសកម្ពុជា តំណាងជនជាតិដើមភាគតិច និងតំណាងអង្គការផ្ទះបាយកុមារ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន