Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
គណៈកម្មការទី១ព្រឹទ្ធសភា ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធ ជួបពិភាក្សាលើសំណើរបស់ជនជាតិដើមភាគតិច
 ថ្ងៃទី 3 ខែធ្នូ ឆ្នាំ2024


នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយនឹង ក្រសួងបរិស្ថាន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យ និងពិភាក្សាអំពីសំណើរបស់សហគមន៍ជនជាតិដើមភាគតិច ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯល វ៉ន់សារ៉ាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងសហការី ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងសហការី ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី និងឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី