នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ឯកឧត្តម ឈិត គឹមយាត ប្រធានស្តីទីគណៈកម្មការទី៥ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ឯកឧត្តម គិត ណែត លេខាធិការគណៈកម្មការទី២ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ និងលោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ និងឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA-43) ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្តិបាតអន្តរសភាអាស៊ានលើកទី៤៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាជាម្ចាស់ផ្ទះ បានដំណើរការប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទទួលបានជោគជ័យ និងសមិទ្ធផលសំខាន់ៗ ព្រមទាំងចូលរួមលើកកម្ពស់កិត្យានុភាព មុខមាត់ប្រទេសជាតិក្នុងតំបន់ និងលើកឆាកអន្តរជាតិ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន