Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមការបន្តសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣
 ថ្ងៃទី 28 ខែវិច្ឆិការ ឆ្នាំ2024


នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ឯកឧត្តម ឈិត គឹមយាត ប្រធានស្តីទីគណៈកម្មការទី៥ និងឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងការបន្តសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA-43) ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ាកម្ពុជា នៃមហាសន្តិបាតអន្តរសភាអាស៊ានលើកទី៤៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
ការបន្តសម័យប្រជុំពេញអង្គលើកទី២នេះ ប្រព្រឹត្តទៅដោយមានសេចក្តីរាយការណ៍ និងអនុម័តលើរបាយការណ៍៖
១.គណៈកម្មាធិការកិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍
២.កិច្ចសវនាការរវាងអាយប៉ា-អាស៊ាន
៣.គណៈកម្មាធិការបូកសរុប ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី