Responsive image
  
ឯកឧត្តម យ៉ង់ សែម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣
 ថ្ងៃទី 24 ខែវិច្ឆិការ ឆ្នាំ2024


នារាត្រីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០:០០នាទីយប់ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការប្រតិប្រត្តិ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
កិច្ចប្រជុំដំណើរការដោយបានពិភាក្សា និងអនុម័តរបៀបវារៈដូចខាងក្រោម៖
១- អនុម័តឲ្យសភាសហរដ្ឋអាមេរិក សភានេប៉ាល់ និងសភាអាស៊ែបៃហ្សង់ ជាសភាសង្កេតការណ៍។
២- អនុម័តសមាសភាពគណៈប្រតិភូចូលរួមកិច្ចប្រជុំសភាស្រ្តី សភាវ័យក្មេង និងគណៈកម្មាធិការនានានៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ។
៣- អនុម័តកាលបរិច្ឆេទ និងទីកន្លែងសម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៤ (សភាឥណ្ឌូនេស៊ី ទទួលរៀបចំAIPA44 ក្នុងខែសីហា ឆ្នាំ២០២៣)។
៥- ពិភាក្សាលើសំណើរបស់ប្រធានសភាអាសៃបៃហ្សង់និងជាប្រធានបណ្តាញសភា នៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពីសំណើសុំសភាជាសមាជិកAIPAចុះហត្ថលេខារួមគ្នាលើMoUនៃបណ្តាញសភា នៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ(លើកទៅពិភាក្សានៅក្នុងAIPA44)។

ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី