Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ជឹម លាវ និងលោកជំទាវ ស៊ី វណ្ណថា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ដើម្បីឈ្វេងពីការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ និងពិនិត្យលើដំណើរការចុះឈ្មោះបោះឆ្នោត នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
 ថ្ងៃទី 24 ខែវិច្ឆិការ ឆ្នាំ2024

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណ:កម្មការទី៩ និងជាសមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ដើម្បីឈ្វេងពីការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ និងពិនិត្យលើដំណើរការចុះឈ្មោះបោះឆ្នោត នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ឯកឧត្តម និងលោកជំទាវ បានចូលរួមដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលមេភូមិទាំង១០បានលើកឡើង។ ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវ បានឧបត្ថម្ភនូវថវិកាសរុបចំនួន ១,៩៧០,០០០ រៀល, ក្នុងនោះបែងចែកជូនសមាជិកអង្គប្រជុំចំនួន ៣២នាក់ ក្នុងម្នាក់ចំនួន ១០,០០០រៀល ហើយបានចូលបច្ច័យដល់គ្រួសារសពចំនួន២សព ក្នុងមួយគ្រួសារនៃសពចំនួន ២០០,០០០រៀល, ស្ត្រីសំរាលកូន១៩នាក់ ក្នុងម្នាក់ៗទទួលបានចំនួន ៥០,០០០រៀល,សមាជិកភូមិម្នាក់មានជម្ងឺ១០០,០០០រៀល, និងបានជួយឧបត្ថម្ភចាក់សាបក្នុងបរិវេនសាលាបឋមសិក្សាស្អាងចំនួន២០០,០០០ រៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី