នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូសភាកម្ពុជា នៃគណៈកម្មាធិការសង្គមកិច្ច (Committee on Social Matters) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានដឹកនាំ គណៈកម្មាធិការសង្គមកិច្ច និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានប្រជុំត្រៀម ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣(AIPA-43) ដែលប្រារព្ធធ្វើ ខែវិច្ឆិកាខាងមុខនេះ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣វិមានព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា លើរបៀបវារៈរួមមាន៖ ទី១-ពន្យល់បន្ថែមពីឯកសារទស្សនទាន (Concept Note) និងសេចក្តី ព្រាងសេចក្តីសម្រេច (Draft Resolution) ទី២-ទិសដៅការងារដែលត្រូវបន្ត និងទី៣-ពិនិត្យពិភាក្សាលើការងារផ្សេងៗ។ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីជំនួយការនៃគណៈកម្មាធិការសង្គមកិច្ច(Committee on Social Matters) ដែលមកពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា ។ ប្រភព៖នាយកដ្ឋានព័ត៌មាន