Responsive image
  
គណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ជួបជាមួយតំណាងជនជាតិដើមភាគតិច
 ថ្ងៃទី 23 ខែតុសា ឆ្នាំ2024


នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ និងប្រធានក្រុម បានទទួលជួបពិភាក្សាការងារជាមួយនឹងតំណាងជនជាតិដើមភាគតិចចំនួន ១៦នាក់ មកពី១៦អំបូរជនជាតិ និងតំណាងឱ្យ សហគមន៍ជនជាតិដើម ១២ខេត្ត ក្រុង នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។
ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ ទាក់ទងនឹងសំណើររបស់តំណាងជនជាតិដើមភាគតិច ដែលបានដាក់សំណើគោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីសុំការអនុញ្ញារជួប និងគោរពផ្តល់ជូននូវសេចក្តីថ្លែងការណ៍រួម និងរបាយការណ៍នៃលទ្ធផលពិគ្រោះយោបល់ផ្តល់ធាតុចូលលើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី