Responsive image
  
ឯកឧត្តម យ៉ង់ សែម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ ព្រឹទ្ធសភា និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨
 ថ្ងៃទី 6 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលាប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ ព្រឹទ្ធសភា និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ដែលមានរបៀបវារៈដូចខាងក្រោម៖
-សួរសុខទុក្ខអំពីស្ថានភាពសុខភាពរបស់មន្ត្រី និងក្រុមគ្រួសារទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមភូមិភាគទី៨។
-អំពីខ្លឹមសាររបាយការណ៍ចន្លោះសម័យប្រជុំព្រឹទ្ធសភា និងសកម្មភាពការងាររបស់គណៈកម្មការទី១ និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីព្រឹទ្ធសភាប្រចាំខែឧសភា។
-ការត្រៀមរៀបចំអនុវត្តសកម្មភាពការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២២ របស់គណៈកម្មការទី១ និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨។
-បញ្ហាផ្សេងៗ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី