នាព្រឹកថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ ២០២២ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលាប្រជុំគណៈកម្មការទី១ មានរៀបចំកិច្ចប្រជុំមួយ ជាមួយមន្ត្រីលេខាអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បី៖ -ត្រៀមរៀបចំរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៨និងលើកទី៩ នីតិកាលទី៤ របស់គណៈកម្មការទី១ ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨។ -បញ្ហាផ្សេងៗ ។