នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមសមាជិកព្រឺទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីបុណ្យឆ្លងមហាកុដិ និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តដុងឧត្តម ស្ថិតក្នុងភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក។