នាថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី២ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច័្ចយ ព្រមទាំងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃដែលគង់ចាំវស្សាចំនួន៣វត្ត ១.វត្តមេបុណ្យ, ២.វត្តហាបូរណ៍ នៅឃុំមេបុណ្យ ស្រុកស្វាយអន្ទរ និងនៅវត្តតាកោ ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ។