នាព្រឹកទី២៨ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើ៖ ១-របាយការណ៍ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាល និងមេភូមិនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តជន ចាស់ជរា ជនពិការ និងយុវជន នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ និងការរៀបចំពិធីអបអរសាទរខួបលើកទី៧៣ នៃទិវាកុមារអន្តរជាតិ ០១មិថុនា ឆ្នាំ២០២២ នៅក្រុងក្រចេះ ខេត្តក្រចេះ។ ២-រាយការណ៍អំពីថវិការបស់គណៈកម្មការ ៣-បញ្ហាផ្សេងៗ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន