កិច្ចប្រជុំមួយ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យពិភាក្សាលើរបៀវារៈមួយចំនួន៖
ថ្ងៃទី 25 ខែមិថុនា ឆ្នាំ2024
នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលាប្រជុំគណៈកម្មការទី១ មានរៀបចំកិច្ចប្រជុំមួយ ដោយមានការចូលរួមពី លោកប្រធាន អនុប្រធាននាយកដ្ឋាន ភូមិភាគនិងសមូហភាពដែនដី មន្ត្រីលេខាអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យពិភាក្សាលើរបៀវារៈ ដូចខាងក្រោម៖
១-សួរសុខទុក្ខអំពីស្ថានភាពមន្ត្រី លេខាធិករដ្ឋានអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមភូមិភាគទី៨
២-ពិនិត្យលើរបាយការណ៍របស់គណៈកម្មការទី១ ជួបសំណេះសំណាលសមាជិក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍និងមេភូមិ នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
៣- ពិនិត្យលើរបាយការណ៍ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និវត្តជន ចាស់ជរា ជនពិការ និងយុវជនក្នុងសង្កាត់រកាកណ្តាល ខេត្តក្រចេះ ។
៤-ពិនិត្យលើរបាការណ៍ នៃការៀបចំប្រារព្ធពិធីអបអរសាទរទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០២២ ខួបលើកទី៧៣ នៅក្នុងបរិវេណព្រះវិហារចាស់ ក្រុងក្រចេះ ខេត្តក្រចេះ។
៥- ពិនិត្យលើរបាយការណ៍របស់ក្រុមសមាជិកព្រឹទ្ធប្រចាំភូមិភាគទី៨ ជួបសំណេះសំណាលជាមួយសមាជិក្រុមប្រឹក្សាឃុំ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
៦-ពិនិត្យលើរបាយការណ៍របស់ក្រុមសមាជិកព្រឹទ្ធប្រចាំភូមិភាគទី៨ ជួបសំណេះសំណាលជាមួយសមាជិក្រុមប្រឹក្សាឃុំ ស្រុកកូនមុំ ខេត្តរតនគិរី ។
៧-ពិនិត្យលើរបាយការណ៍របស់ក្រុមសមាជិកព្រឹទ្ធប្រចាំភូមិភាគទី៨ ជួបសំណេះសំណាលសមាជិក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍ និងមេភូមិ នៅក្រុងក្រចេះ ខេត្តក្រចេះ