ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៧៣ នៃទិវាកុមារអន្តរជាតិ ០១មិថុនា ឆ្នាំ២០២២
ថ្ងៃទី 3 ខែមិថុនា ឆ្នាំ2024
នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅគេហដ្ឋានរបស់ឯកឧត្តមស្ថិតនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ និងស្តាប់ការចូលរួមជាមតិយោបល់ពីលោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ លោកស្រី នាង ឡែន នាយិការងសាលាបឋមសិក្សារកាកណ្តាល និងលោកស្រី ស៊ាង ភីណា នាយិកាមត្តេយ្យធនធាន ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី៧៣ នៃទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២២ នាពេលខាងមុខនេះ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន