Responsive image
  
ក្រុមសភាជាតិកម្ពុជា-APF បន្តចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភាប្រើភាសាបារាំង
 ថ្ងៃទី 28 ខែឧសភា ឆ្នាំ2024


នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាតំណាងគណៈកម្មការកិច្ចការសភានៃក្រុមសភាជាតិកម្ពុជា-APF បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភាAPF ក្រោមអធិបតីភាពឯកឧត្តម Joël Godin ប្រធានគណៈកម្មការកិច្ចការសភា APF តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល ប្រទេសប៊ែហ្សិក។
ក្នុងឱកាសចូលរួមនៃកិច្ចប្រជុំនេះ ឯកឧត្តម ខៀវ មុត បានជម្រាបជូនអង្គប្រជុំអំពី សកម្មភាពកិច្ចសហប្រតិបត្តិការរវាងក្រុមសភាជាតិកម្ពុជា និងសភាប្រើភាសាបារាំងសម្រាប់ឆ្នាំ២០២២។
កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី