នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្របណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន និវត្តជន ចាស់ជរា ជនពិការ និងយុវជន នៅសាលមហោស្រព ខេត្តក្រចេះ ៕ ក្នុងឱកាសនោះឯកឧត្តមប្រធាន បានចែកក្រមាព្រមទាំងថវិកាមួយចំនួនជូនអតីតយុទ្ធជន និវត្តជន ចាស់ជរា ជនពិការ និងយុវជន ចំនួន១៥៥នាក់
ប្រភព៖ នាយកដ្ឋានព័ត៌មាន