នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាក្រុងក្រចេះ ខេត្តក្រចេះ គណៈប្រតិភូគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្របណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាផ្សេងៗ ព្រមទាំងស្តាប់ការចូលរួមជាមតិយោបល់ពីឯកឧត្តមអនុប្រធាន លេខាធិការ សមាជិក ដើម្បីត្រៀមក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជប និវត្តជន ចាស់ជរា ជនពិការ និងយុវជន នៅខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន