Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ប្រជុំត្រៀមជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន និវត្តជន ចាស់ជរា ជនពិការ និងយុវជន នៅខេត្តក្រចេះ

  ថ្ងៃច័ន្ទ ទី​16 ខែឧសភា ឆ្នាំ​2022


នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាក្រុងក្រចេះ ខេត្តក្រចេះ គណៈប្រតិភូគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្របណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាផ្សេងៗ ព្រមទាំងស្តាប់ការចូលរួមជាមតិយោបល់ពីឯកឧត្តមអនុប្រធាន លេខាធិការ សមាជិក ដើម្បីត្រៀមក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជប និវត្តជន ចាស់ជរា ជនពិការ និងយុវជន នៅខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី