Responsive image
  
ឯកឧត្តម ជឹម លាវ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ និងភ្នាក់ងារសង្កេតការបោះឆ្នោត នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
 ថ្ងៃទី 18 ខែឧសភា ឆ្នាំ2024

នាថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជឹម លាវ សមាជិកគណ:កម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណ:កម្មការទី៩ និងជាសមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ និងភ្នាក់ងារសង្កេតការបោះឆ្នោត នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឈ្វេងយល់ និងពិនិត្យមើលដំណើរការត្រៀមរៀបចំបោះឆ្នោតនាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានចូលរួមដោះស្រាយគម្រោងចំណាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបានឧបត្ថម្ភដល់ភ្នាក់ងារសង្កេតការបោះឆ្នោត នូវថវិកាចំនួន ១៦,៧៤០,០០០ លានរៀល, អាវចំនួន២០០អាវ និងបានចូលរួមដោះស្រាយការធ្វើផ្លូវក្រាលគ្រួសក្រហម១ខ្សែ នូវថវិកាចំនួន ២០០,០០០ រៀល និងបាននាំយកនូវអំណោយចែកជូនជនចាស់ជរា ស្ត្រីមេម៉ាយទីទាល់ក្រចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខកំប៉ុង, ដោយឡែកគ្រួរសារមួយ ជាស្ត្រីមេម៉ាយគ្មានជំរករស់នៅ បានទទួលផ្ទះសង់ពីស័ង្កសី១ខ្នង, ឃីតបាឡុង១ឃីត, អង្ករ២៥គីឡូ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខកំប៉ុង, មុង ខ្នើយ កន្ទេល និងសម្ភារៈផ្ទះបាយមួយចំនួនទៀត សរុបថវិកាទាំងអស់ចំនួន ១៧,៧៩៧,០០០លានរៀល ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី