Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាល និងមេភូមិ នៅខេត្តក្រចេះ
 ថ្ងៃទី 15 ខែឧសភា ឆ្នាំ2024


នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញសំណេះសំណាល និងពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាល និងមេភូមិ នៅខេត្តក្រចេះ នៅសាលប្រជុំសាលាក្រុងក្រចេះ ដែលស្ថិតនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
ពិធីសំណេះសំណាលនេះរៀបចំឡើង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងារ និងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាល និងមេភូមិដែលបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។
ឯកឧត្តមប្រធានក៏បានកើនរំលឹកដល់ក្រុមប្រឹក្សាឃុំឱ្យត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខនេះ ។ក្នុងនោះអាជ្ញាធរពាក់ព័ន្ធ និងក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាល និងមេភូមិ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមតួនាទីភារកិច្ច ឱ្យកាន់តែសកម្ម្ យកចិត្តទុកដាក់លើការងាររក្សាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024