នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញថ្វាយបង្គំព្រះសង្ឃ និងនាំយកនូវទេយ្យវត្ថុ ដែលរួមមាន៖ ស្លាដក អង្ករ៥០គីឡូ ត្រីខ២យួរ ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ មី២កេស ទឹកផ្លែឈើ២កេស ទឹកសុទ្ធ២កេស និងបច័្ចយមួយចំនួនប្រគេនដល់ព្រះសង្ឃ ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ០៥គ្រួសារ នៅវត្តវេឡុគង្គារាម ហៅវត្តអូឫស្សី ដែលស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន