Responsive image
  
 ឯកឧត្តម យ៉ង់ សែម នាំយកទេយ្យទានប្រគេនដល់វត្តគិរីសោភ័ណ្ឌព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត
 ថ្ងៃទី 3 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងគណៈអភិបាលស្រុកកូនមុំ បានអញ្ជើញចូលថ្វាយបង្គំព្រះសង្ឃ ព្រមទាំងនាំយកនូវទេយ្យទាន ប្រគេនដល់ព្រះសង្ឃនៅវត្តគិរីសោភ័ណ្ឌរួមមាន៖ ស្លាដក់ចំនួន០៤ អង្ក១០០គីឡូក្រាម មី០៣កេស ត្រីខកំប៉ុង០២យួរ ទឹកផ្លែឈើ០៣កេស ទឹកត្រី០៧កេស ទឹកស៊ីអ៉ីវ០២យួរ ប្រេងឆា១ដបធំ ទឹកសុទ្ធ០៧កេស ព្រមទាំងបច្ច័យសម្រាប់ក៏សាងវត្តចំនួន ១.៨០០.០០០រៀល(មួយលានប្រាំបីសែនរៀល)។

ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងគណៈអភិបាលស្រុកកូនមុំ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន០៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០២កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០២យួរ ទឹកស៊ីអ៉ីវ០១យួរ ប្រេងឆា០១ដបធំ សារុង០១ និងថវិកាមួយចំនួនផងដែរ ស្ថិតក្នុងវត្តគិរីសោភ័ណ្ឌ ស្រុកកូនមុំ ខេត្តរតនគិរី៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី