Responsive image
  
ឯកឧត្តម យ៉ង់ សែម បាននាំយកទេយ្យទានប្រគេនដល់វត្តឧទិស្សារាម ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត
 ថ្ងៃទី 1 ខែឧសភា ឆ្នាំ2024


នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម បានអញ្ជើញចូលថ្វាយបង្គំព្រះសង្ឃ ព្រមទាំងនាំយកនូវទេយ្យទាន ប្រគេនដល់ព្រះសង្ឃនៅវត្តឧទិស្សារាម រួមមាន៖ស្លាដក់ ចំនួន០៤ អង្ក៥០គីឡូក្រាម មី០២កេស ត្រីខកំប៉ុង០២យូរ ទឹកផ្លែឈើ០២កេស ទឹកត្រី០២យូរ ទឹកស៊ីអ៉ីវ០២យូរ ទឹកសុទ្ធ០២កេស ព្រមទាំងបច្ច័យមួយចំនួន។
ឆ្លៀតក្នុងឱកាសនោះ គណៈប្រតិភូបានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន០៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ត្រីខកំប៉ុង០១ យូរ ទឹកត្រី០១យូរ ទឹកស៊ីអ៉ីវ០១យូរ និងថវិកាមួយចំនួនផងដែរ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី