នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មកាទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ដើម្បីៈ ១-សួរសុខទុក្ខមន្ត្រី និងក្រុមគ្រួសារក្រោយឈប់សម្រាកពេលចូលឆ្នាំថ្មី, ២-ស្តាប់សេចក្តីរាយការណ៍របស់មន្ត្រី អំពីវឌ្ឍនភាព នៃការរៀបចំកម្មវិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង. ស្រុកកូនមុំ ខេត្តរតនៈគីរី, ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងក្រុងក្រចេះ ខេត្តក្រចេះ នាពេលខាងមុខ។