Responsive image
  
គណៈប្រតិភូគណៈកម្មការទី១ ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង៥នៃស្រុករតនមណ្ឌល ខេត្តបាត់ដំបង
 ថ្ងៃទី 9 ខែមេសា ឆ្នាំ2024


នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំ នៃស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាននានា ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ស្រុក ឃុំ ដែលរួមមាន៖ ទី១-រដ្ឋបាលឃុំមានផែនការសកម្មភាពអ្វីខ្លះដើម្បីបង្កើតជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ទី២-ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព តើមានបញ្ហាប្រឈមអ្វីខ្លះ ទី៣- មណ្ឌលបណ្តុះបណ្តាលកំរិតវប្បធម៌ក្នុងស្រុករតនៈមណ្ឌលមានប៉ុន្មានកន្លែង (សហគមន៍ បឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ) ទី៤-ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំ អាជីវកម្មចម្បងអ្វីខ្លះ មុខរបរអ្វីខ្លះប្រភេទចំណូលសំខាន់របស់ប្រជាពលរដ្ឋក្នុងឃុំ ស្រុក ទី៥-ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋក្នុងឃុំ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ទី៦-បន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ និងទី៧-ស្ដាប់បញ្ហាប្រឈម នឹងសំណូមពរនានា ពាក់ព័ន្ធក្នុងការអនុវត្តការងារកន្លងមកដោយផ្ដោតសំខាន់លើការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី