Responsive image
  
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា នាំយកទេយ្យទានប្រគេនដល់វត្តត្រែង និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត
 ថ្ងៃទី 9 ខែមេសា ឆ្នាំ2024


នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញចូលថ្វាយបង្គំព្រះសង្ឃ ព្រមទាំងនាំយកនូវទេយ្យទាន ប្រគេនដល់ព្រះសង្ឃនៅវត្តត្រែង រួមមាន៖ អង្ក៥០គីឡូក្រាម មី០២កេស ត្រីខកំប៉ុង០២យូរ ទឹកផ្លែឈើ០២កេស ទឹកត្រី០២យូរ ទឹកស៊ីអ៉ីវ០២យូរ ទឹកសុទ្ធ០២កេស ព្រមទាំងបច្ច័យមួយចំនួន
និងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន០៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ត្រីខកំប៉ុង០១ យូរ ទឹកត្រី០១យូរ ទឹកស៊ីអ៉ីវ០១យូរ និងថវិកាមួយចំនួនផងដែរ ស្ថិតក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
កុសលផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លានេះ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា បានឧទ្ទិសជូនញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖នាយកដ្ឋានព័តមាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី