នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំ ជំទប់ទី១ ជំទប់ទី២ នៃស្រុកត្រាំកក់ ខេត្តតាកែវ សរុបចំនួន៥០នាក់ នៅសាលប្រជុំសាលាស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីសំណេះសំណេះនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការអនុវត្តការងាររបស់ស្រុក និងឃុំ ស្តាប់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងការត្រៀមលក្ខណៈប្រមូលផ្តុំវិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុបឆ្ពោះទៅធានាភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន