Responsive image
  
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុក និងឃុំ នៃស្រុកទ្រាំង និងស្រុកគិរីវង់
 ថ្ងៃទី 4 ខែមេសា ឆ្នាំ2024


នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំ ជំទប់ទី១ ជំទប់ទី២ នៃស្រុកទ្រាំង និងស្រុកគិរីវង់ ខេត្តតាកែវ សរុបចំនួន៨២នាក់ នៅសាលប្រជុំសាលាស្រុកទ្រាំង ខេត្តតាកែវ។
ពិធីសំណេះសំណេះនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការអនុវត្តការងាររបស់ស្រុក និងឃុំ ស្តាប់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងការត្រៀមលក្ខណៈប្រមូលផ្តុំវិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុបឆ្ពោះទៅធានាភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី