Responsive image
  
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នាំយក ទេយ្យទានប្រគេនព្រះសង្ឃ និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត
 ថ្ងៃទី 4 ខែមេសា ឆ្នាំ2024


ក្នុងដំណើរបេសកកម្មនៅទឹកដីខេត្តតាកែវ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញចូលថ្វាយបង្គំ និងនាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករ៥០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកផ្លែឈើ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ទឹកសុទ្ធ០១កេស ព្រមទាំងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅក្នុងវត្តសេរីសោភ័ណ្ឌ(ហៅវត្តព្រៃមៀន) និងជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ក្រមា០១ និងថវិកាមួយចំនួនផងដែរ ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី