Responsive image
  
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុក និងឃុំ នៃស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី
 ថ្ងៃទី 3 ខែមេសា ឆ្នាំ2024


នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្រុក និងឃុំ ជំទប់ទី១ ជំទប់ទី២ នៃស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី សរុបចំនួន៦១នាក់ នៅសាលប្រជុំសាលាស្រុកព្រៃកប្បាស ខេត្តតាកែវ។
ពិធីសំណេះសំណេះនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការអនុវត្តការងាររបស់ស្រុក និងឃុំ ស្តាប់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងការត្រៀមលក្ខណៈប្រមូលផ្តុំវិធានការសរុប មធ្យោបាយសរុប និងកម្លាំងសរុបឆ្ពោះទៅធានាភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី