Responsive image
  
ឯកឧត្តម ខៀវ មុត នាំយក ទេយ្យទានប្រគេនព្រះសង្ឃ និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត
 ថ្ងៃទី 31 ខែមីនា ឆ្នាំ2026


នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញចូលថ្វាយបង្គំ និងនាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ក៥០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យូរ ទឹកផ្លែឈើ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យូរ ទឹកសុទ្ធ០១កេស ព្រមទាំងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅក្នុងវត្តលឹមពូលសាមគ្យារាម និងជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ត្រីខកំប៉ុង០១យូរ ទឹកត្រី០១យួរ ក្រម៉ា០១ និងថវិកាមួយចំនួនផងដែរ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី