Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា

ឯកឧត្តម ជឹម លាវ បានដឹកនាំគ្រូពេទ្យរបស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣០នាក់ ទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៦៥នាក់ នៅភូមិតានង ឃុំមហាខ្ញូង ស្រុកកោះសុទិន ខេត្តកំពង់ចាម
 ថ្ងៃទី 1 ខែមេសា ឆ្នាំ2024

នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជឹម លាវ សមាជិកគណ:កម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកគណ:កម្មការទី៣ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកស្រី ជឿង ចន្នី បានដឹកនាំគ្រូពេទ្យរបស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣០នាក់ ទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៦៥នាក់ នៅភូមិតានង ឃុំមហាខ្ញូង ស្រុកកោះសុទិន ខេត្តកំពង់ចាម ។ សមាសភាពអញ្ជើញចូលរួមជាមួយចលនាក្រុមគ្រូពេទ្យរួមមាន៖ អាជ្ញាធរឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាស្រុក ក្រុមយុវជនស្ម័គ្រចិត្ត(សសយក) ចំនួន២៥នាក់ ។ ក្នុងឱកាសនោះប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលរួចហើយនឹងត្រូវវិលទៅវិញបានទទួលថ្នាំ និងឧបករណ៍ជំនួយសាច់ដុំ និងឆ្អឹងចំនួន ១៨៥ឈុត ដោយឥតគិតថ្លៃ នាពេលនោះដែរប្រជាពលរដ្ឋបានបង្ហញនូវទឹកចិត្តសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ជាពិសេសសម្តេចប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ដល់សុខមាលភាពប្រជាពលរដ្ឋក្នុងឃុំកោះសុទិន និងប្រជាពលរដ្ឋទូទាំងប្រទេស ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024