Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា

ឯកឧត្តម ជឹម លាវ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ មេឃុំ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
 ថ្ងៃទី 31 ខែមីនា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជឹម លាវ សមាជិកគណ:កម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណ:កម្មការទី៩ និងជាសមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ មេឃុំ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឈ្វេងយល់ពីសភាពការណ៍ និងសកម្មភាពការអនុវត្តការងារក្នុងមូលដ្ឋាន ។
ក្រោយពីស្តាប់សេចក្តីរាយការណ៍ និងបញ្ហានានា ព្រមទាំងសំណូមពររបស់អាជ្ញាធរភូមិ ឃុំ រួចមក ឯកឧត្តម លោកជំទាវ បានផ្តល់ជាអនុសាសន៍ មួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ និងបន្តការខិតខំផ្តល់សេវាសាធារណៈឱ្យបានល្អ ខិតខំដោះស្រាយទំនាស់ និងបញ្ហាផ្សេងៗក្រៅប្រព័ន្ធតុលាការ ខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាពទាំងប្រាំពីចំណុច និងខិតខំចុះតាមខ្នងផ្ទះដើម្បីដឹងពីសុខទុក្ខ និងការលំបាកក្នុងបរិបទ Covid-19 ព្រមទាំងជួយជម្រុញប្រជាពលរដ្ឋឱ្យទៅទទួលសេវា ការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានជួយសម្រួល និងដោះស្រាយនូវសំណូមពរដូចជា៖ ការស្នើសុំជួយជួសជុល និងក្រាសគ្រួសក្រហមនៅតាមផ្លូវនានាក្នុងមូលដ្ឋានឃុំ និងផ្តល់ផ្ទះ១ខ្នង ដល់ស្រ្តីមេម៉ាយទីទាល់ក្រ និងបានផ្តល់ស្លាកសញ្ញាចំនួន៥០ ស្លាក និងផ្តល់ក្រម៉ាជូនម្នាក់មួយ និងថវិកាចំនួន១០.០០០៛ ជូនដល់អាជ្ញាធរភូមិ ឃុំ ចំនួន ៣១រូប ដែលបានអញ្ជើញចូលរួមនាពេលនេះ ។ សរុបថវិការទាំងអស់ចំនួន ៤.៤៤១.០០០ ៛ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024