Responsive image
  
ឯកឧត្តម ខៀវ មុត អញ្ជើញដឹកនាំគណៈប្រតិភូក្រុមភូមិភាគទី៥ ជួបសំណេះសំណាលពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ នៃស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស
 ថ្ងៃទី 29 ខែមីនា ឆ្នាំ2024


នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម អញ្ជើញជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំ នៃស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត ក្នុងគោលបំណងដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាននានា ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ស្រុក ការគាំទ្រ ការអភិវឌ្ឍរបស់ឃុំ ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានាជុំវិញការអនុវត្តតួនាទីភារកិច្ចរបស់ស្រុក ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបត្រៀមសម្រាប់ធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំសាលាស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន លេខាធិការ សមាជិកក្រុម ព្រមទាំងថ្នាក់ដឹកនាំស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី